កិច្ចប្រជុំស្ដីពីការពិនិត្យ និងពិភាក្សាអំពីដំណើរការអនុវត្តគម្រោងសា​ង​សង់ប្រព័ន្ធបញ្ជូនទឹកស្អាតទៅកាន់តំបន់អភិវឌ្ឍន៍រុនតាឯកនិងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ខេត្តសៀមរាប

កិច្ចប្រជុំស្ដីពីការពិនិត្យ និងពិភាក្សាអំពីដំណើរការអនុវត្តគម្រោងសា​ង​សង់ប្រព័ន្ធបញ្ជូនទឹកស្អាតទៅកាន់តំបន់អភិវឌ្ឍន៍រុនតាឯកនិងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ខេត្តសៀមរាប

កិច្ចប្រជុំស្ដីពីការពិនិត្យ និងពិភាក្សាអំពីដំណើរការអនុវត្តគម្រោងសា​ង​សង់ប្រព័ន្ធបញ្ជូនទឹកស្អាតទៅកាន់តំបន់អភិវឌ្ឍន៍រុនតាឯកនិងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ខេត្តសៀមរាប

ដើម្បីអនុវត្តឱ្យបានជោគជ័យប្រកបដោយប្រសិទ្ធភាពខ្ពស់តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ជាពិ​សេ​សការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គម​ហាសេនាបតីតេជោនាយករដ្ឋមន្រ្តី ស្តីពីការរៀប​ចំប្រព័ន្ធបញ្ជូនទឹកស្អាតសម្រាប់ផ្គត់ផ្គង់ដល់តំបន់អភិវឌ្ឍន៍រុនតាឯក ស្ថិតក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទា​យ​ស្រី និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតក្នុ​ងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ឯកឧត្តមកិត្តិសេដ្ឋាប​​ណ្ឌិ​ត ចម ប្រ​សិ​​ទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម​ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និ​ងនវានុវត្តន៍ និងជាប្រធានគណៈកម្មការដឹកនាំផ្ទាល់លើការអនុវត្តគម្រោងសាងស​ង់ប្រព័ន្ធបញ្ជូនទឹកស្អាតទៅតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង បានដឹកនាំកិច្ចប្រជុំជាលក្ខណៈបន្ទាន់ ដើម្បីពិនិត្យ ពិភាក្សា និងណែនាំឱ្យអនុវត្តនូវគម្រោងសា​ង​សង់​ប្រព័ន្ធបញ្ជូនទឹកស្អាតទៅកាន់តំបន់អភិវឌ្ឍន៍ទាំងពីរខាងលើ នៅព្រឹកថ្ងៃទី១១ ខែតុ​លា ឆ្នាំ២០២២ នាសាល​ប្រជុំរបស់រដ្ឋាករទឹកស្វយ័តសៀមរាប។ កិច្ចប្រជុំដ៏មានសារៈសំខាន់ និងមានលក្ខណៈបន្ទាន់នេះត្រូវបា​ន

ប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីសមាជិកគណៈកម្មការដើម្បីដំណើរការអនុវត្តគម្រោងសាងសង់ប្រព័ន្ធបញ្ជូន

ទឹកស្អាតទៅកាន់តំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ជាពិសេសមានការចូលរួមពីលោកអភិបាលរងជាតំណាងរបស់

ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងតំណាងអាជ្ញាធរជាតិអប្សរា។

កិច្ចប្រជុំក្រោមការដឹកនាំរបស់ ឯកឧត្តមកិត្តិសេដ្ឋាប​​ណ្ឌិ​ត ទេសរដ្ឋមន្ត្រី បានធ្វើការពិភាក្សាយ៉ាងលម្អិតនូវគ្រប់ចំ​ណុ​​ច

ជុំវិញការសាងសង់ប្រព័ន្ធបញ្ជូនទឹកស្អាត ដែលត្រូវបានអនុម័តដោយរាជរដ្ឋាភិបាល ហើយក្នុងនោះ បានធ្វើការពិនិត្យ និង

ពិ​ភា​ក្សានូវចំណុចសំខាន់៖

❖ សម្រាប់តំបន់អភិវឌ្ឍន៍រុនតាឯក ដែលជាតំបន់មួយមានផ្ទៃដីសរុប ៤០៦ ហិកតា ចំនួនក្បាលដី ៦ ០០៥ ក្បាល​ដី

ចំនួនគ្រួសារ ៧ ០០០ គ្រួសារ (រួមទាំងអ្នកដែលបានតាំងទីលំនៅពីមុន) ហើយមានចំងាយដែលត្រូវសាងសង់ប្រព័ន្ធបញ្ជូនទឹកស្អាត ពីក្រុងសៀមរាប ទៅតំបន់អភិវឌ្ឍន៍រុនតាឯក ៣២,៥ គីឡូម៉ែត្រ។

❖ សម្រាប់តំបន់អភិវឌ្ឍន៍ពាក់ស្នែង ដែលជាតំបន់មួយមានផ្ទៃដីសរុប ៥១៤ ហិកតា ចំនួនក្បាលដី ៤ ៧៦៥ក្បា​ល​​ដី

ចំនួនគ្រួសារ ៧ ០០០ គ្រួសារ (រួមទាំងអ្នកដែលបានតាំងទីលំនៅពីមុន) ហើយមានចំងាយដែលត្រូវសាងសង់ប្រព័ន្ធបញ្ជូនទឹកស្អាត ពីក្រុងសៀមរាប ទៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង ៤០ គីឡូម៉ែត្រ។

❖ ការកំណត់ពេលវេលាបញ្ចប់នៃការសាងសង់ប្រព័ន្ធបញ្ជូនទឹកស្អាតសម្រាប់តំបន់អភិវឌ្ឍន៍ទាំងពីរ ដែលក្នុងនោះ

តំបន់អភិវឌ្ឍន៍រុនតាឯក រយៈពេល ៨ខែ និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង រយៈពេល ១០ខែ ចាប់គិតពីថ្ងៃទទួលបា​ន

នូវសេចក្តីសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី។

❖ ការពិនិត្យ និងពិភាក្សាលម្អិតអំពីតំបន់ទី១ និងតំបន់ទី២ ជាមួយអជ្ញាធរជាតិអប្សរា ដើម្បីបញ្ជៀសផលប៉ះពាល់ដល់បុរាណដ្ឋាន និងការផ្តល់របាយការណ៍ជូនអជ្ញាធរជាតិអប្សរា ក្នុងករណីឃើញថាមានវត្ថុបុរាណនៅពេលដែលរៀបចំប្រព័ន្ធបញ្ជូនទឹកស្អាត។

❖ ធ្វើកិច្ចសហការជាមួយអាជ្ញាធរដែនដីនៅមូលដ្ឋាន ជាពិសេសរដ្ឋបាលខេត្តសៀមរាប ដើម្បីបង្កលក្ខណៈយ៉ាងណា ឱ្យគម្រោងអាចអនុវត្តបានល្អប្រសើរ និងបញ្ចប់តាមពេលវេលាកំណត់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងការប្រើប្រាស់ទឹកស្អាតសម្រាប់ប្រជាជនដែលស្ម័គ្រចិត្តផ្លាស់ទីលំនៅទៅកាន់តំបន់អភិវឌ្ឍន៍ទាំងពីរ។

❖ ណែនាំ និងសម្រេចឱ្យគណៈកម្មការ ជាពិសេសតម្រូវឱ្យរដ្ឋាករទឹកស្វយ័តសៀមរាប ត្រូវធ្វើការពិនិត្យ និងរៀបចំនីតិវិធីទាំងឡាយ ដើម្បីឱ្យការចុះកិច្ចសន្យាផ្ទាល់ជាមួយក្រុមហ៊ុន ធី.ស៊ី.យូ ប៉ូលី អេនធើប្រាយ ក្នុងការផ្គត់ផ្គង់ទុយោទឹកស្អាត និងឧបករណ៍បំពាក់ផ្សេងៗឱ្យបានឆាប់បំផុតក្នុងរយៈពេលមួយសប្តាហ៍ ឬមុនថ្ងៃទី២០ ខែតុ​លា

ឆ្នាំ២០២២។ ក្នុងនោះក៏បានណែនាំឱ្យថ្នាក់ដឹកនាំ ក៏ដូចជាសមាជិកគណៈកម្មការដែលមានការពាក់ព័ន្ធធ្វើការឱ្យបានជិតដិតជាមួយក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ដើម្បីទទួលបានថវិកាជាលក្ខណៈបុរេប្បទាន ៨០% ក្នុងលក្ខខណ្ឌបន្ទាន់ និងប្រញាប់បំផុត។ រដ្ឋាករទឹកស្វយ័តសៀមរាប អាចធ្វើការខ្ចីនូវទុយោទឹកស្អាត និងឧបករណ៍ផ្សេងៗជាមុនពីក្រុមហ៊ុន និងរដ្ឋាករទឹកស្វយ័តសៀមរាបក៏ត្រូវរៀបចំអ្នកជំនាញ និងឯកទេសផ្នែកជីកកប់បំពង់ទឹកចុះទៅធ្វើការអនុវត្តជាបន្ទាន់ឱ្យស្របតាមកាលវិភាគដែលបានកំណត់ដោយរដ្ឋាករទឹកស្វយ័តសៀមរាប។

❖ ក្នុងអង្គប្រជុំ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ក៏បានលើកឡើង និងកំណត់នូវគោលនយោបាយសំខាន់ៗ

មួយចំនួនសម្រាប់ការផ្គត់ផ្គង់ទឹកស្អាត មិនសម្រាប់តែតំបន់អភិវឌ្ឍន៍ទាំងពីរនោះទេ តែជាគោលនយោបាយមួ​យ

ដែលអាចអនុវត្តបានយ៉ាងល្អប្រសើរសម្រាប់ប្រជាជនក្រីក្រនៅទូទាំងប្រទេសទៀតផង។ ឯកឧត្តមកិត្តិសេដ្ឋាប​ណ្ឌិ​ត

ទេសរដ្ឋមន្រ្តី ក៏បានណែនាំ និងដាក់ចេញជាវិធានការចាំបាច់ជាច្រើនសំដៅពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅតំបន់រុនតាឯក និងពាក់ស្នែង ឱ្យដំណើរការបានជាអចិន្រ្តៃយ៍ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ស​ម្រា​ប់អនាគតដ៏យូរអង្វែងរបស់ប្រជាជននៅតំបន់ទាំងពីរនោះ ព្រោះថាប្រព័ន្ធបញ្ជូនទឹកស្អាត

ទាំងពីរនេះ គឺបានមកពីការប្រើប្រាស់ថវិការដ្ឋទាំងស្រុង។

❖ គោលដៅនៃការសាងសង់ប្រព័ន្ធបញ្ជូនទឹកស្អាតនេះ មិនត្រឹមតែបម្រើដល់តម្រូវការរបស់ប្រជាជននៅតំបន់អភិវឌ្ឍន៍ទាំងពីរប៉ុណ្ណោះនោះទេ ថែមទាំងគិតគូរដល់ការពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រជាជននៅឃុំមួយចំនួន ឬតំបន់ដែលនៅជុំវិញនោះទៀតផង ជាពិសេសសម្រាប់ប្រជាជនដែលនៅតាមដងផ្លូវ ដែលមានប្រព័ន្ធបញ្ជូនទឹកស្អាត។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហក​ម្ម

វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មការដឹកនាំផ្ទាល់លើការអនុវត្តគម្រោងសាងស​ង់ប្រព័ន្ធបញ្ជូនទឹកស្អាតទៅតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង បានដឹកនាំគណៈប្រតិភូ ទៅពិនិត្យដោយផ្ទាល់នៅទីតាំងតំបន់អភិវឌ្ឍន៍

ពាក់ស្នែង ជាពិសេសការពិនិត្យនៅតាមដងផ្លូវដែលត្រូវរៀបចំប្រព័ន្ធបញ្ជូនទឹកស្អាតទៅកាន់តំបន់អភិវឌ្ឍន៍ពាក់ស្នែង។

គណៈ​ប្រតិភូចូលរួមអមដំណើររួមមាន សមាជិកគណៈកម្មការដើម្បីដំណើរការអនុវត្តគម្រោងសាងសង់ប្រព័ន្ធបញ្ជូនទឹកស្អា​ត

ទៅកាន់តំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង លោកអភិបាលរងជាតំណាងរបស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប តំណាងអាជ្ញាធរជាតិអប្សរា អាជ្ញាធរដែនដីនៅមូលដ្ឋាន រួមទាំងអ្នកជំនាញនិងអ្នកឯកទេសផ្នែកទឹកស្អាត និងរៀបចំប្រព័ន្ធបញ្ជូនទឹកស្អាត។

ក្នុងដំណើរចុះទៅពិនិត្យតំបន់អភិវឌ្ឍន៍ពាក់ស្នែង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ក៏បានចាត់ទុ​ក

គម្រោងអភិវឌ្ឍន៍ទាំងរុនតាឯក និងពាក់ស្នែង ថាជាគម្រោងដ៏មា​នសារៈសំខាន់មួយប្រកបដោយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបា​ល

ក្នុងការផ្គត់ផ្គង់ទឹកស្អា​​តដល់ប្រជាពលរដ្ឋនៅតំបន់អភិវឌ្ឍន៍ខាងលើ ហើយក៏ជាការរួមចំណែកដ៏ធំក្នុងការលើកស្ទួយកម្រិតជីវភាព និងសុខុមាលភាពឱ្យល្អប្រសើរ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលត្រូវបានផ្លាស់ប្តូរទីលំនៅថ្មី និងប្រជាពលរដ្ឋរស់នៅ

តំបន់ចាស់ស្រាប់ចំនួន ៧០០០គ្រួសារ ស្ថិតនៅតំបន់អភិវឌ្ឍន៍រុនតាឯក និងចំនួន ៧០០០គ្រួសារទៀត ស្ថិតនៅតំបន់អភិវ​ឌ្ឍន៍

ពាក់ស្នែង។

រូបភាពច្រើនទៀត