សេចក្តីប្រកាសព័ត៌មានរួមស្តីពីពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ «ការវាយតម្លៃតម្រូវការបច្ចេកវិទ្យា សម្រាប់ព្រះរាជាណាចក្រកម្ពុជា»

នាថ្ងៃទី ១៩ ឧសភា ២០២៣ ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវ «ការវាយតម្លៃតម្រូវការបច្ចេកវិទ្យា សម្រាប់ព្រះរាជាណាចក្រកម្ពុជា» ក្រោមអធិបតីរបស់ ឯកឧត្តម សាស្រ្តាចារ្យបណ្ឌិត ឆែម គាតរិទ្ធី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន.) ដែលជាគម្រោងរៀបចំដោយក្រសួង ឧ.វ.ប.ន. ក្រោមកិច្ចសហប្រតិបត្តិការ និងការគាំទ្រពីធនាគារបច្ចេកវិទ្យានៃអង្គការសហប្រជាជាតិសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច (UNTB-LDC)។ របាយការណ៍ការវាយតម្លៃតម្រូវការបច្ចេកវិទ្យា បានគូសបញ្ជាក់អំពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ដែលកម្ពុជាទទួលបានក្នុងការអភិវឌ្ឍនិងអនុវត្តគោលនយោបាយស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) និងពង្រឹងប្រព័ន្ធ វ.ប.ន. ជាតិរបស់ខ្លួន។

សូមទាញយកឯកសារតាមរយៈ https://misti.gov.kh/public/file/202305191684490312.pdf