ពិធីសម្ពោធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការ​នូវ​ មជ្ឈមណ្ឌល​ទិន្នន័យ​ របស់​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​

ពិធីសម្ពោធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការ​នូវ​ មជ្ឈមណ្ឌល​ទិន្នន័យ​ របស់​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​

ពិធីសម្ពោធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការ​នូវ​ “មជ្ឈមណ្ឌល​ទិន្នន័យ​“(Data Center)” របស់​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​

បន្ទាប់ពីក្រសួង​ឧស្សា​ហ​ក​ម្ម វិទ្យា​សាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបាន បង្កើត​ឡើងតាម​ព្រះរាជ​ក្រ​ម​លេខ នស/រកម/០៣២០/០០៩ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ​បេសកកម្ម ចម្បងរបស់ក្រសួង គឺយក​ចិ​ត្ត​ទុកដាក់ និងផ្តោតជាអាទិភាពទៅលើផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍ ក្រៅ​អំពី​ការកែទម្រង់​រចនា​សម្ព័​ន្ធ និងភារកិច្ច​សំខាន់មួយចំនួនននៃអតីតៈក្រសួងឧស្សាហកម្ម និង​សិប្ប​ក​ម្ម​។

ទន្ទឹមនឹងនេះ ក្រសួងក៏មាន​ភារកិ​ច្ចចាំ​បា​ច់​ជាច្រើនក្នុង​ការ​ងារ​​អនុវត្ត​កិច្ចការ​ជំនាញ​លើ​ផ្នែក​ផ្សេង​ៗទៀត ដែ​ល​ភ្ជាប់ពីក្រសួងឧស្សាហកម្ម និង​សិប្បកម្ម ឱ្យ​​​ស៊ី​ចង្វា​ក់​គ្នា​ប្រកប​ដោ​យ​សង្គ​តិ​​ភា​ពជា​មួយនឹង​ភារកិច្ចថ្មី​របស់ក្រ​សួ​​ង ក្នុងបេសកកម្មឧស្សាហ​ក​ម្ម-វិទ្យាសាស្រ្ត-បច្ចេកវិទ្យា-នវានុវត្តន៍​។

ដើម្បីឆ្លើយតបឱ្យបានល្អនូវបេសកកម្មដ៏មានសារៈសំខាន់ទាំងនេះ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិ​ត ទេសរដ្ឋមន្រ្តី ចម​ ប្រសិទ្ធ​ បាន​ណែ​នាំដល់អគ្គនាយកដ្ឋានកិច្ចការទូទៅ ធ្វើការ​សិក្សានិងរៀបចំគម្រោងដើម្បីបង្កើត​មជ្ឈមណ្ឌល​ទិន្នន័យ (Data Center) ប្រកបដោយភាពគត់មត់មួយសម្រាប់រក្សានិងគ្រប់គ្រងនូវ​ទិន្នន័យ ព័ត៌មាន​ទាំងឡា​យ​របស់​ក្រសួ​ង​សម្រា​ប់​រយៈ​ពេ​ល​ខ្លី និងរយៈពេលវែង។

ផ្អែកតាមការងារនេះ​ ក្រសួ​ង​បាន​ដាក់​សំណើ និងគម្រោង​មជ្ឈមណ្ឌល​ទិន្នន័យ (Data Center) ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយជា​លទ្ធផ​ល​បាន​ទទួល​គោល​ការណ៍​ឯក​ភាពពីរាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ ដោយ​អនុម័ត​ឱ្យ​ក្រសួងឧស្សាហកម្ម វិទ្យា​សា​​ស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ប្រើប្រាស់ថវិកាឆ្នាំ២០២១​ ចំនួន៤ពាន់​ ៦៥​​ លានរៀល ស្មេីនឹង​ប្រមាណ​១លានដុល្លារអាមេរិកពីជំពូក២១ នៃ​ក​ញ្ច​ប់ថវិកាគម្រោង​វិនិយោគផ្ទាល់​សម្រាប់កសាងមជ្ឈម​ណ្ឌ​ល​ ​ទិន្នន័យ (Data Center)។

បន្ទាប់ពីបានទទួលគោលការណ៍ខាងលើ កិច្ចលទ្ធកម្មត្រូវបានអនុវត្តជាបន្តបន្ទាប់ទៅតាមនីតិវិធី ជាធរមាន​របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយក្រុមហ៊ុន អ៊ិនតេជ ដេវ (Intech Dev Co., Ltd) បានទទួលសិទ្ធិក្នុងការផ្គត់ផ្គង់និងកសាងមជ្ឈមណ្ឌលទិន្នន័យ (Data Center) ឲ្យរួចជាស្ថាពរ​ និងត្រូវ​បានដាក់​សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សា​ហ​ក​ម្ម វិទ្យា​សា​ស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅព្រឹកថ្ងៃទី​ ១៦​ ខែ​ឧសភា​ ឆ្នាំ​២០២២​ នេះ​ នៅទីស្តីការក្រសួង​ ។

តាម​ប្រសាសន៍ស្វាគមន៍​ និងរាយការណ៍ដោយឯកឧត្តម​ សឺន​ សូថា​ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ ទទួល​បន្ទុក​ជាអគ្គនាយក​​កិច្ចការទូទៅ​ នៃ​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ បានបញ្ជាក់ថា​៖សមត្ថភាព​របស់មជ្ឈមណ្ឌលទិន្នន័យនាពេលបច្ចុប្បន្នអាចធានា​ និងឆ្លេីយតប​នឹងតម្រូវការ​របស់ក្រសួង​បានយ៉ាងហោច​ ៣ឆ្នាំ​ទៅមុខ​ទៀត​ ។ មជ្ឈមណ្ឌល​ទិន្នន័យ​នេះ​ ត្រូវ​បាន​រៀបចំជាពីរផ្នែក​ ទី១-បរិក្ខា​គាំទ្រ​មជ្ឈមណ្ឌល​ទិន្នន័យ​៖​ ផ្នែក​នេះត្រូវបាន​រចនា​ និងរៀបចំឡេីងដេីម្បី​ធានាដំណេីរការប្រកប​ដោយប្រសិទ្ធ​ភាព សុពលភាព​ និងសុវត្ថភាពរបស់ឧបករណ៍​ ទី២-ផ្នែក​ឧបករណ៍​ព័ត៌មាន​វិទ្យា​៖ផ្នែក​ទី​២នេះមាន​ឧបករណ៍​បច្ចេកវិទ្យា​ព័ត៌មាន​ដែលមានលក្ខណៈ​បច្ចេកវិទ្យាចុងក្រោយ​ និងកម្មវិធីសម្រាប់ត្រួតពិនិត្យ​ប្រតិបត្តិការរបស់​ឧបករណ៍​ទាំង​នេះ​ និងការរក្សាទុកទិន្នន័យ​ ដេីម្បីធានា​ឲ្យបាន​នូវ​ប្រសិទ្ធភាព​ និងនរន្តរ​ភាពនៃការផ្តល់សេវា​ឌីជីថល​ជូនសាធារណៈជន​ ។

មានប្រសាសន៍​នាឱកាសនោះ​ ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បាន​អបអរសាទរ​ និង​ថ្លែង​អំណរគុណ​ដល់ថ្នាក់ដឹកនាំ​ទទួល​បន្ទុក​ និងមន្ត្រីជំនាញ​អនុវត្ត​ផ្ទាល់​ ដែល​បានខិតខំសម្រេចកិច្ចការដ៏ធំនេះ​ ។ ដែលយេីងអាចចាត់ទុកថា​ជាលេីក​ទី១​ ដែល​យេីងមានផ្ទះ​ មានវែក​ មានឆ្នាំងខ្លួនឯង​ ។ មជ្ឈមណ្ឌល​ទិន្នន័យ​នេះ​ មានសារៈសំខាន់ណាស់សម្រាប់ផ្ទុកទិន្ន័យសំខាន់ៗពី១០​ឆ្នាំ​ ២០ឆ្នាំ​មុន​ រហូតដល់បច្ចុប្បន្ន​ និងអនាគត​ ។ បេីទោះបីសមត្ថភាព​មជ្ឈមណ្ឌល​ទិន្នន័យ​អាចផ្ទុកឯកសារពីពេលមុន​ និងទៅមុខ​ទៀត​បាន​រយៈពេល៣ឆ្នាំ​ក៏​ដោយ​ តែយេីងអាចពង្រីកសមត្ថភាពរបស់វា​ជាបន្តបន្ទាប់​ទៀត​ តាមធនធានដែល​យេីង​មាន​ ។

ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ បានបន្ថែម​ថា​៖ក្នុងយុគសម័យនៃការរីកចម្រេីន​ ​ផ្នែក​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​និងនវានុវត្តន៍​ ការរក្សាផ្ទុកទិន្នន័យផ្សេងៗកាន់តែមានសារៈសំខាន់​ ពីព្រោះ​ជាទីតាំងប្រមូលផ្តុំ​ឯកសារ​ ងាយ​ស្រួល​ស្វែង​រក សម្រាប់ម្រូវការសិក្សាស្រាវជ្រាវ​ រៀនសូត្រ​ ហេីយក៏ជាមជ្ឈមណ្ឌល​រក្សាសុវត្ថភាពទិន្នន័យរបស់យេីងបានជាសង្ងាត់​ និងយូរអង្វែង​ផងដែរ​ ។

ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានណែនាំ​ឲ្យអង្គភាពក្រោម​ឱវាទ​ទាំង​អស់​ ចាប់ផ្តើម​ប្រមែប្រមូលឯកសារផ្លូវការរបស់ខ្លួនដាក់បញ្ចូលក្នុង​មជ្ឈមណ្ឌល​ទិន្នន័យ​នេះ​ ជាបន្ដបន្ទាប់​ ដេីម្បីរក្សាសុវត្ថភាព​ និង​និរន្តរភាព​នៃឯកសារ​ និងទុកជា​ប្រយោជន៍សម្រាប់ជាតិក៏ដូចជាអ្នក​បន្តវេនក្រោយៗ​ទៀត​ ។

បន្ទាប់​មក​ ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានអញ្ជេីញ​កាត់ខ្សែបូរសម្ពោធ​ដាក់ឲ្យប្រេី​ប្រាស់ជាផ្លូវការ​នូវ​ “មជ្ឈមណ្ឌល​ទិន្នន័យ​“(Data Center)” របស់​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ចាប់ពីពេលនេះតទៅ​ ។

រូបភាពច្រើនទៀត