ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួប នាយកថ្មីនៃក្រុមហ៊ុនសុីម៉ង់ត៏កម្ពុជាចក្រីទីង

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួប នាយកថ្មីនៃក្រុមហ៊ុនសុីម៉ង់ត៏កម្ពុជាចក្រីទីង

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួប នាយកថ្មីនៃក្រុមហ៊ុនសុីម៉ង់ត៏កម្ពុជាចក្រីទីង

នៅរសៀលថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២ ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបលោក ឃឺ ហុងវៃ(KE HONGWEI) នាយកថ្មីនៃក្រុមហ៊ុនសុីម៉ង់ត៏កម្ពុជា ចក្រីទីង ក្នុងឱកាសដែលោកត្រូវមកជំនួសតំណែងលោក LI ZONGSHI នាយក ក្រុមហ៊ុន ចាស់ដែលត្រូវបានចូលនិវត្តន៍ ។

លោក ឃឺ ហុងវៃ(KE HONGWEI) បានជម្រាបជូនពីគោលបំណងនៃជំនួបពិភាក្សា គឺទី១ -ដេីម្បីធ្វេីការណែនាំខ្លួន ទី២-ជម្រាបជូនពីស្ថានភាពទូទៅ និងលទ្ធផលការងារអាជីវកម្មរយៈពេលមួយឆ្នាំកន្លងទៅ រួមជាមួយលេីកឡេីងពីភាពងាយស្រួលនិងបញ្ហាប្រឈម និងទី៣-គឺជាសារជូនពរនាឱកាសឆ្នាំថ្មី ឆ្នាំសាកល២០២៣ ខាងមុខនេះ ។

បន្ទាប់ពីបាន ណែនាំខ្លួនរួចមក លោកនាយកក្រុមហ៊ុនថ្មីបានធ្វេីរបាយការណ៍សង្ខេប និងលទ្ធផលការងារ ដោយបានបញ្ជាក់ថា៖ក្រុមហ៊ុនសុីម៉ង់ត៏កម្ពុជាចក្រីទីង ដែលមានទីតាំងនៅស្រុកទឹកឈូ ខេត្ត កំពត និងទទួលវិញ្ញាបនបត្រអនុញ្ញាតដំណេីរការរោងចក្រ ចុះថ្ងៃទី ២៥ ខែ សីហា ឆ្នាំ២០២០ បច្ចុប្បន្ន មានក្រុមហ៊ុន ជាបុត្រសម្ព័ន្ធ របស់ខ្លួនចំនួន ២ទៀត គឺទី១-ក្រុម ហ៊ុន Cambodian Packaging Chakrey Ting Co,Ltd ផលិតសំបកបាវ សុីម៉ងត៏ និងសំបកបាវអង្ករ និងទី២-ក្រុម Cambodian Concret Chakrey Ting Co.,Ltd គឺជាក្រុម ហ៊ុនសុីម៉ងត៏ លាយស្រេច ។ ក្រៅពីនោះ ក្រុមហ៊ុន ក៏មានសួនឧស្សាហកម្មកម្ពុជា ចក្រីទីង ដែលផលិតសំភារៈសំណង់ និងកែច្នៃគ្រឿងសំណង់ជាដេីម ។

លោក KE HONGWEI នាយក ក្រុមហ៊ុនថ្មី ក៏បានលេីកឡេីងពីភាពប្រឈមផងដែរ គឺការធ្លាក់ចុះកំលាំងទិញ ក្នុងឆ្នាំ២០២២ បេីប្រៀបធៀបនឹងឆ្នាំ២០២១ គឺ ដោយសារវិបត្តិកូវីដ១៩ សង្គ្រាម រវាងអ៊ុយក្រែន និង រុស្សី កំណើន អតិផរណា និងថ្លៃវត្ថុធាតុដេីម ជាដេីម ។ ទោះជាយ៉ាងណា ក្រុមហ៊ុនក៏បានបង្ហាញនូវផែនការ សកម្មភាពសម្រាប់ឆ្នាំ២០២៣ របស់ខ្លួន ដូចជាការចំណាយទុនសម្រាប់សង្វាក់ផលិតកម្ម កែច្នៃថ្មសំណល់ ទៅជាសំភារៈសំណង់ និងការសហការជាមួយក្រុមហ៊ុន SCG ផលិតប្រភេទសម្ភារៈ សំណង់ស្មាតបត បានរាប់លានសន្លឹកផងដែរ ។ ជាមួយគ្នានេះ ក្រុមហ៊ុន ក៏បានលេីកឡេីងពីការចូលរួមទទួលខុសត្រូវសង្គមដូចជា ៖ ផ្តល់អាហារូបករណ៍ដល់សិស្សនុសិស្ស ក្នុងមូលដ្ឋាន -ជួយ ជនរងគ្រោះ ផ្សេងៗ -ការជួយជាសុីម៉ង់ត៏ និងកសាងផ្លូវ និងសកម្មភាពកាកបាទក្រហមកម្ពុជា ជាដេីម ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានស្វាគមន៍ និងអបអរសាទរដល់លោក ឃឺ ជានាយកក្រុមហ៊ុនថ្មី នឹងសង្ឃឹមថា ក្រោមការដឹកនាំរបស់លោក ក្រុមហ៊ុន នឹងបន្ត រីកចម្រើន និងជំនះបាននូវឧសគ្គទាំងឡាយ ។ ឯកឧត្ដម បានផ្តល់យោបល់ថា៖ការខ្វះវត្ថុធាតុដេីម ជាថ្មកំបោរសម្រាប់ផលិតសុីម៉ង់ត៏ នាពេលអនាគត់ ក្រុមហ៊ុន អាចពិនិត្យលទ្ធភាព មេីលនៅខេត្តកំពត ដែលនៅជិតទីតាំងរបស់ក្រុមហ៊ុនស្រាប់ ។ ក្នុងនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ក៏បានលេីកទឹកចិត្ត និងគាំទ្រ ដែលក្រុមហ៊ុន បានផលិតសំបកបាវអង្ករ សម្រាប់ផ្គត់ផ្គង់លេីទីផ្សារកម្ពុជា ។ ក្នុង នោះ ក្រុមហ៊ុន ក៏មានការ ចូលរួមការទទួលខុសត្រូវសង្គមបានយ៉ាងសកម្ម និងគោរពគោលការណ៍បរិស្ថានក្នុងសួនឧស្សាហកម្ម របស់ខ្លួន ដែលបង្ហាញពីការចូលរួមជាមួយរាជរដ្ឋាភិបាល ដែលកំពុងយកចិត្តទុកដាក់លេីបញ្ហានេះជាខ្លាំង ដេីម្បីទប់បន្ថយនូវការប្រែប្រួលអាកាសធាតុជាសាកល ។