ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ អញ្ជេីញ​ជាអធិបតី​បេីកកិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​វាយតម្លៃ​ទទួល​ស្គាល់​លេីកទី​៤

ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ អញ្ជេីញ​ជាអធិបតី​បេីកកិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​វាយតម្លៃ​ទទួល​ស្គាល់​លេីកទី​៤

ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ អញ្ជេីញ​ជាអធិបតី​បេីកកិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​វាយតម្លៃ​ទទួល​ស្គាល់​លេីកទី​៤

នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំអង្គរវត្ត ជាន់ទី៩ អាគារ៩ជាន់ ទីស្តីការក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាជាតិវាយតម្លៃទទួលស្គាល់លើកទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាជាតិវាយតម្លៃទទួលស្គាល់ (ក.ជ.វ.ទ.ស)។ ក្នុងកិច្ចប្រជុំ នេះមានការអញ្ជើញចូលរួមពីឯកឧត្តម អស់លោក លោកស្រី ជាសមាជិកនៃក្រុមប្រឹក្សាជាតិវាយតម្លៃ​ ទទួលស្គាល់ ដែល អញ្ជើញមកពីក្រសួងស្ថាប័នពាក់ព័ន្ធ និងតំណាងវិស័យឯកជន ព្រមទាំងមានការ​ចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃ ក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ជាសមាជិកលេខាធិកាដ្ឋាននៃក្រុមប្រឹក្សាជាតិវាយតម្លៃ ទទួលស្គាល់ ដែលសរុបចំនួន ៣៦រូប។ នេះជាកិច្ចប្រជុំលើកទី៤ ក្រោយពីខកខានប្រជុំមួយរយៈពេលយូរ ចាប់តាំងពី ឆ្នាំ២០១៨ កន្លងមក ដោយសារបញ្ហាកូវីដ១៩។ គោលបំណងនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិវាយតម្លៃទទួលស្គាល់លើក ទី៤នេះ គឺដើម្បីស្តាប់របាយការណ៍វឌ្ឍនភាព​នៃកិច្ចដំណើរការការងារ និងបញ្ហាប្រឈមនានាដែលអង្គភាពវាយតម្លៃ ទទួលស្គាល់ជាតិបាននឹងកំពុងជួបប្រទះក្នុងការអនុវត្តការងារវាយតម្លៃទទួលស្គាល់ ព្រមទាំងពិនិត្យ និងផ្តល់យោបល់ លើប្រព័ន្ធគ្រប់គ្រងគុណភាពរបស់អង្គភាពវាយតម្លៃទទួលស្គាល់ជាតិ​(នាយកដ្ឋានវាយតម្លៃទទួលស្គាល់) ដែលបាន បង្កើតឡើងដោយអនុលោមតាមស្តង់ដារអន្តរជាតិ ISO/IEC 17011: 2017។

ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍និង ជាប្រធានក្រុមប្រឹក្សាជាតិវាយតម្លៃទទួលស្គាល់ (ក.ជ.វ.ទ.ស) បានខិតខំ ជម្រុញ និងគាំទ្រយ៉ាងសកម្មលើការងារ​វាយតម្លៃទទួលស្គាល់នេះឲ្យដំណើរការបានលឿនដូចបណ្តាប្រទេសដទៃ។

ជាក់ស្តែងកន្លងមក នាយកដ្ឋានវាយតម្លៃទទួលស្គាល់បានខិតខំរៀបចំប្រព័ន្ធគ្រប់គ្រងគុណភាព (Quality Management System of Department of Accreditation_DA’s QMS) អនុលោមតាម​ស្តង់ដារ ISO/IEC 17011: 2004 និងបច្ចុប្បន្ននាយកដ្ឋានបានធ្វើបច្ចុប្បន្នភាព DA’s QMS របស់ខ្លួនអនុលោមតាមស្តង់ដារធ្វើ បច្ចុប្បន្នភាពថ្មី ISO/IEC17011: 2017 ដែលស្តង់ដារចាស់ ISO/IEC 17011: 2004 មានសុពលភាពអន្តរកាល ត្រឹមថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១។ ក្រោយពីធ្វើបច្ចុប្បន្ន​ភាពប្រព័ន្ធគ្រប់គ្រងគុណភាពរបស់ខ្លួន អនុលោម តាមស្តង់ដារដែលគណៈកម្មការនៃ ISO, CASCO (Council Committee on Conformity Assessment) បាន ធ្វើបច្ចុប្បន្នភាពទៅជា ISO/IEC 17011: 2017 រួចមក នាយកដ្ឋានបានអនុវត្តប្រព័ន្ធគ្រប់គ្រងគុណភាព (DA’s QMS) នេះ ដោយចុះធ្វើការវាយតម្លៃទទួលស្គាល់ដល់អតិថិជនរបស់ខ្លួនអនុលោមតាមនីតិវីធីនៃប្រព័ន្ធវាយតម្លៃ ទទួលស្គាល់ និងអនុលោមតាម Scheme នៃស្តង់ដារ ISO/IEC 17025: 2017 ដែលបានកំណត់ជា Working Document នៅក្នុង DA’s QMS នៃ Scope of Testing Laboratories ទៅលើក្រុមហ៊ុន SGS (Cambodia) Limited, Modern Testing Services (Cambodia) Ltd. និងមន្ទីពិសោធន៍​វិភាគគុណភាពទឹកនៃរដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ (PPWSA) និងថ្មីៗនេះ នាយកដ្ឋានក៏បានធ្វើការវាយតម្លៃទទួលស្គាល់ដល់មន្ទីរពិសោធន៍ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) លើ Scope ព្យាសកម្ម ផងដែរ។

ក្រោយពីទទួលបានការផ្តល់យោបល់ និងដំណើស្រាយពីកិច្ចប្រជុំក្រុមប្រឹក្សាជាតិវាយតម្លៃទទួលស្គាល់ CANC នេះមក នាយកដ្ឋានវាយតម្លៃទទួលស្គាល់ នឹងរៀបចំយន្តការវាយតម្លៃទទួលស្គាល់ឲ្យមានដំណើរការលឿនទៅមុខ ស្របតាមគោល​ការណ៍ណែនាំនៃស្តង់ដារអន្តជាតិ ISO/IEC 17011 ដូចបណ្តាប្រទេសជាសមាជិកអាស៊ានដទៃទៀត និងក៏ដូច បណ្តា ប្រទេស នៅក្នុងពិភពលោកផងដែរ។ ប្រព័ន្ធវាយតម្លៃទទួលស្គាល់នេះនឹងជួយសម្រួល ដល់ការធ្វើ ពាណិជ្ជកម្ម “ការនាំចេញ នាំចូល” កាត់​បន្ថយនូវបែបបទ និងការចំណាយផ្សេងៗ កាត់បន្ថយរបាំងបច្ចេកទេសនៃ ការធ្វើពាណិជ្ជកម្ម និង កាត់បន្ថយនូវរបាំងអនាម័យ និងភូតគាមអនាម័យ កាត់បន្ថយនូវការចំណាយលើការធ្វើធុរកិច្ច ព្រមទាំងកាត់បន្ថយនូវការចំណាយលើវិស័យឧស្សាហកម្ម និងជំនួញ។ បន្ថែមលើសនេះទៀតនឹងបានជួយសម្រួល ដល់អ្នកប្រើប្រាស់ក្នុង និងក្រៅប្រទេសឲ្យទទួលបាននូវផលិតផល ឬទំនិញមានគុណភាព សុវត្ថិភាព និងផាសុខភាព ដែលនេះជាការរួមចំណែកចូលធ្វើសមាហរណកម្មសេដ្ឋកិច្ច អាស៊ាន AEC ឲ្យបានពេញលេញ និងចូលរួមអនុវត្ត ផែនការ​យុទ្ធសាស្ត្រ អភិវឌ្ឍន៍ ជាតិ និង យុទ្ធសា ស្ត្រចតុកោណ ដំណាក់ កាល ទី៤ របស់ រាជរដ្ឋាភិបាល កម្ពុជាឱ្យទទួល បានជោគជ័យ។

រូបភាពច្រើនទៀត