ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ជួប​ឯកឧត្ដម​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​

ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ជួប​ឯកឧត្ដម​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​

ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ជួប​ឯកឧត្ដម​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​

នៅ​រសៀល​ថ្ងៃ​ទី​ ០១​ ខែ​មេសា​ ឆ្នាំ​២០២២​ ឯកឧត្ដម​ កិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ បានទទួលជួប​ ឯកឧត្ដម​ W.Patric Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ ដេីម្បី​ពិភាក្សាការងារ​នៅទីស្តីការក្រសួង​ ។

គោលបំណងនៃជំនួប​ពិភាក្សា​ បានផ្តោតការយក​ចិត្ត​ទុកដាក់​ទៅលេី​កិច្ចទំនាក់ទំនងពង្រឹងវិស័យ​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ កម្មវិធី​ជំនួយ​របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ​ ហៅកាត់ថា​ USAID Program ចំពោះកម្ពុជា​ និងតួនាទីកម្ពុជាជាប្រធានអាស៊ាន​ ក្នុងឆ្នាំ​២០២២​ នេះ​ ។

ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បាន​សម្តែង​ការស្វាគមន៍​ និងលេីកឡេីងពីទំនាក់ទំនង​ និងការផ្តល់ជំនួយអភិវឌ្ឍនានារបស់សហរដ្ឋអាមេរិកមកកម្ពុជា​ តាមរយៈ​ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ​(USAID )​ ។ ទាក់ទង​នឹង​វិស័យ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានបញ្ជាក់ថា​ ជាវិស័យទេីបបញ្ចូលថ្មី​ នៅក្នុងក្រសួង​ ដែលមានសារ:សំខាន់​ ហេីយកម្ពុជាត្រូវការកិច្ចសហប្រតិបត្តិការ​ និងជំនួយបច្ចេកទេសដេីម្បីពង្រឹង​ និងអភិវឌ្ឍ​វិស័យ​នេះ​ ឲ្យមានការរីក​ចម្រេីនទាន់និន្នាកាពិភពលោក​ ជាពិសេស​គឺការ​បណ្តុះ​បណ្តាល​ និងបំពាក់ឧបករណ៍បច្ចេកវិទ្យា​ ដេីម្បី​បញ្ជ្រាប​ចំណេះដឹង​វិស័យ​ វិទ្យាសាស្ត្រ​និង​ បច្ចេកវិទ្យា​ ទាំងសិស្សានុសិស្ស​និងមន្ត្រីបច្ចេកទេស​ ។ ការងារនេះទៀតសោត​ ក្រសួង​ក៏ទេីបតែចុះហត្ថលេខាជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា​ ស្តីពី​ស្តីពីជំនួយឥតសំណង​របស់​ឥណ្ឌា​សម្រាប់ការអនុវត្តគម្រោងទទួលផលរហ័ស (QIP) ក្នុងការពង្រឹងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅខេត្តកំពត ប្រទេសកម្ពុជា​ផងដែរ ។

ទាក់ទង​នឹងតួនាទីកម្ពុជា​ ជាប្រធាន​អាស៊ាន​ប្តូរ​វេនសម្រាប់ឆ្នាំ២០២២​ នេះ​ ភាគី​ទាំងពីរក៏បានពិភាក្សាផ្លាស់ប្តូរយោបល់ពីដំណោះស្រាយបញ្ហា​នៅភូមា​ ក៏ដូចជា​កិច្ចប្រជុំ​កំពូលអាស៊ាន​-សហរដ្ឋអាមេរិក​ជាដេីម​ ។ ឯកឧត្តម​ W.Patric Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ បានជូនពរឲ្យការដឹកនាំរបស់កម្ពុជា​ ជាប្រធាន​ប្តូរ​វេនអាស៊ាន​ទទួលបានជោគជ័យ​ សម្រាប់​វិបុលភាពក្នុងតំបន់អាស៊ាន​ និងផលប្រយោជន៍ជាសាកល​ ។ ជាមួយ​គ្នានេះ​ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ ក៏បានផ្តល់តម្លៃខ្ពស់ទៅលេីវិស័យ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ដែលសហរដ្ឋអាមេរិកបានយកចិត្តទុកដាក់​ ហេីយក៏មានកញ្ចប់ថវិកាសម្រាប់ជំនួយលេីវិស័យនេះផងដែរ​ និងសង្ឃឹម​ថា​ នៅពេល​ខាងមុខនេះ​ ដៃគូទាំងពីរ​ នឹងឈានដល់ការចុះអនុស្សារណ:យោគយល់​គ្នា​ សម្រាប់កិច្ចសហប្រតិបត្តិការ​ និងពង្រឹង​ការអភិវឌ្ឍន៍​លេីវិស័យ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ប្រកបដោយលទ្ធផលផ្លែផ្កា​ ។

រូបភាពច្រើនទៀត