ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួប ឯកឧត្ដមឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួប ឯកឧត្ដមឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួប ឯកឧត្ដម ឯកអគ្គរដ្ឋទូត បារាំង ប្រចាំ កម្ពុជា

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាង ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយ ឯកឧត្តម Jacques PELLET

ឯកអគ្គរដ្ឋទូត បារាំង ប្រចាំ កម្ពុជា នារសៀលថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២២ នៅ ទីស្តីការ ក្រសួង ដៃគូសន្ទនា បានផ្តោតការយកចិត្តទុកដាក់ ទៅកិច្ចពង្រឹងទំនាក់ ទំនងលេីវិស័យមួយចំនួន ដូចជា៖វិស័យ ទឹកស្អាត វិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ វិស័យ ឧស្សាហកម្ម និងការទាក់ទាញការវនិយោគជាដេីម ។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បាន សម្តែង ការស្វាគមន៍ និងលេីកឡេីង ពីទំនាក់ទំនង ល្អប្រសើរ ទាក់ទងនិងជំនួយនិងកម្ចីអភិវឌ្ឍរបស់បារាំងនៅកម្ពុជា ។ ក្នុងនោះជាមួយក្រសួងឧស្សាកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រទេសបារាំងតាមរយៈ ទីភ្នាក់ងារ បារាំង ដើម្បី អភិវឌ្ឍន៍ (AFD) បានដេីរតួយ៉ាងសំខាន់លេីវិស័យទឹកស្អាត ដែលវិស័យនេះ ក្រសួងពិតជាត្រូវការជំនួយ និងកម្ចីអភិវឌ្ឍបន្ថែមទៀត ជាពិសេស ការផ្គត់ផ្គង់តម្រូវការប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលកំពុងមានវិសាល ភាពធំធេង ដោយមូលហេតុរាធានីភ្នំពេញត្រូវបាន ពង្រីកផ្ទៃក្រឡាដីរដ្ឋបាលរបស់ខ្លួន កាន់តែធំ ក៏ដូចជា ទីប្រជុំជន ដ៏ទៃទៀត ។ ទាក់ទងវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានស្នេីឲ្យ ប្រទេស បារាំង ពិនិត្យ លទ្ធភាព ជួយ ពង្រឹង វិទ្យាស្ថាន ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ នៃក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈ ការបណ្តុះបណ្តាល ពង្រឹង សមត្ថភាព ធនធាន មនុស្ស និងបំពាក់ឧបករណ៍ពិសោធន៍ ។ ពាក់ព័ន្ធ នឹង វិស័យ វិនិយោគ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី បានលេីកឡេីងពីកត្តាអំណោយផលរបស់កម្ពុជា គឺកម្ពុជាមានស្ថិរភាព ស្ថិរភាពនយោបាយ ម៉ាក្រូ សេដ្ឋកិច្ច ច្បាប់វិនិយោគ មានការលេីកទឹកចិត្ត ជាពិសេស គឺភាពអនុគ្រោះពាណិជ្ជកម្ម ។ ក្នុងនោះ ឯកឧត្ដម ក៏បានទាញអារម្មណ៌នូវ ទីតាំងវិនិយោគ ដ៏មានសក្តានុពលមួយ គឺខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាល បានកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ហេីយឯកឧត្តម សូមអំពាវនាវឲ្យមានការវិនិយោគបន្ថែម ពីវិនិយោគិនបារាំង នៅ កម្ពុជា ។

ឯកឧត្ដម Jacques PELLET ឯកអគ្គរដ្ឋទូត បារាំង ប្រចាំកម្ពុជា បានបង្ហាញនូវជំហររបស់ប្រទេសបារាំង ក្នុងការសហការគាំទ្រការអភិវឌ្ឍន៍នៅកម្ពុជា ។ ក្នុងនោះឯកឧត្តមបានមេីលឃេីញពីសារៈសំខាន់ ក្នុងការអភិវឌ្ឍវិស័យទឹកស្អាត ដែលកំពុងមានតម្រូវការខ្លាំងនៅកម្ពុជា និងចាប់អារម្មណ៌ខ្ពស់ទៅលេីកិច្ចសហការអភិវឌ្ឍវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ហេីយឯកឧត្តម នឹងដឹកនាំប្រតិភូចុះពិនិត្យជាក់ស្តែងនៅវិទ្យាស្ថានជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅពេលខាងមុខ ។ ទាក់ទងវិស័យវិនិយោគ ឯកឧត្ដម ឯកអគ្គរដ្ឋទូត ក៏បានចាប់អារម្មណ៍តំបន់ខេត្តព្រះសីហនុ ហេីយ ក៏នឹងអញ្ជេីញ ទៅទស្សនៈកិច្ចស្វែងយល់ផងដែរ ។ ទន្ទឹមគ្នានោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បារាំង ក៏បានជម្រាបជូនដំណឹងថា នៅដេីមខែមិថុនា ខាងមុខ ភាគី បារាំង នឹងមានកិច្ចសហការជាមួយ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) រៀបចំ នូវវេទិកាសេដ្ឋកិច្ច កម្ពុជា -បារាំង នៅរាជធានីភ្នំពេញ ដេីម្បីជំរុញ កិច្ចសហប្រតិបត្តិការការវិនិយោគរវាងប្រទេសទាំងពីរផងដែរ ។