ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួប ឯកឧត្ដម ឯកអគ្គរាជទូត ជប៉ុន ដែល នឹងចប់អណត្តិនៅកម្ពុជា

ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួប ឯកឧត្ដម ឯកអគ្គរាជទូត ជប៉ុន ដែល នឹងចប់អណត្តិនៅកម្ពុជា

ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួប ឯកឧត្ដម ឯកអគ្គរាជទូត ជប៉ុន ដែល នឹងចប់អណត្តិនៅកម្ពុជា

នៅរសៀលថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២២ នៅទីស្តីការ ក្រសួង ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួប ឯកឧត្ដម MIKAMI MASAHIRO ឯកអគ្គរាជទូត ជប៉ុន ប្រចាំកម្ពុជា ដេីម្បីសំដែងការគួរសម និងជម្រាបលា ក្នុងឱកាស ដែល ឯកឧត្តម នឹង បញ្ចប់ បេសកកម្ម កាទូតនៅកម្ពុជា នៅថ្ងៃទី ២០ ខែ ធ្នូ ខាងមុខនេះ ។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បាន សម្តែង ការស្វាគមន៍ និងវាយតម្លៃ ខ្ពស់ ចំពោះបេសកកម្មកាទូត រយៈពេល ៣ឆ្នាំ របស់ឯកឧត្តម MIKAMI MASAHIRO នៅកម្ពុជា ដោយបានពង្រីកបាននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ យ៉ាងល្អ និងបានសម្រេច នូវគម្រោងអភិវឌ្ឍជាច្រេីន ។ ជាក់ស្តែង ជាមួយ ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជប៉ុនបានផ្តល់ហិរញ្ញប្បទាន ឥតសំណង នូវ គម្រោងពង្រីក ប្រព័ន្ធ ផ្គត់ផ្គង់ ទឹកស្អាត ក្រុងតាខ្មៅ ខេត្ត កណ្ដាល ដែល មានសម្ថភាព ផលិត បាន ៣មុឺន ម៉េត្រគូប ក្នុងមួយថ្ងៃ ហេីយរូបខ្ញុំនិងឯកឧត្តម ក៏ទេីបបានចុះពិនិត្យពីវឌ្ឍនភាពការងារផងដែរ កាល ពី ថ្ងៃ ០៦ ខែ ធ្នូ កន្លងទៅ ដែល គម្រោងនេះនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ខាងមុខនេះ ។

ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ មានជំនឿ ថា ឯកអគ្គរាជទូត ថ្មី របស់ជប៉ុនប្រចាំកម្ពុជា ដែលនឹងបន្តបំពេញបេសកកម្មនាពេលខាងមុខ នឹងពង្រឹងពង្រីកបានថែមទៀតនូវទំនាក់ទំនងទ្វេភាគី ជាពិសេសលេីវិស័យទឹកស្អាត និងវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាវិស័យស្នូលថ្មីរបស់ក្រសួង ។

ឯកឧត្ដម ឯកឧត្តម MIKAMI MASAHIRO បាន បង្ហាញនូវ ទឹកចិត្ត រីករាយ ចំពោះការបំពេញបេសកកម្ម កាទូតនៅកម្ពុជា ដោយមានកិច្ចសហការគាំទ្រយ៉ាងល្អប្រសេីរពីគ្រប់ភាគីពាក់ព័ន្ធកម្ពុជា ធ្វេីឲ្យ ការបំពេញ បេសកកម្ម កាទូត របស់ឯកឧត្តម សម្រេចបានជោគជ័យ និងលទ្ធផលផ្លែផ្កា ។ ជាមួយ គ្នានេះ ឯកឧត្តម ឯកអគ្គរាជទូត ក៏បានផ្តល់តម្លៃខ្ពស់ចំពោះកត្តាសន្តិភាព និងភាពរីកចម្រេីនឆាប់រហ័សរបស់កម្ពុជា បន្ទាប់ពីកម្ពុជា បានឆ្លងកាត់នូវសង្គ្រាមរ៉ាំរ៉ៃ និងរបបប្រល័យពូជ សាសន៍ ។ ក្នុងនោះ ឯកឧត្តម ឯកអគ្គរាជទូត បានលេីកឡេីង ពី ការរីករាយ និងកក់ក្តៅ បន្ទាប់ ពី ឯកឧត្ដម បានធ្វេីដំណេីរកំសាន្តតាមរថភ្លេីងពីភ្នំពេញទៅខេត្តពោធិ៍សាត់ដោយសុវត្ថិភាពផងដែរ ។

ឯកឧត្ដម ឯកអគ្គរាជទូត ជប៉ុន បានបញ្ជាក់ថា កម្ពុជា -ជប៉ុន បានតម្លេីងកិច្ចសហប្រតិបត្តិការរបស់ខ្លួនដល់ កម្រិតគ្រប់ជ្រង់ជ្រោយរួចហេីយ ។ ដូច្នេះ ប្រទេសយេីងទាំងពីរ ជាពិសេសប្រទេសជប៉ុនពិតណាស់នឹងនៅតែបន្តគាំទ្រកម្ពុជាជានិច្ច ។ ក្នុងនោះ ឯកឧត្ដម ឯកអគ្គរាជទូត ក៏បានមេីលឃេីញពីសារៈសំខាន់នៃការអភិវឌ្ឍវិស័យ ទឹកស្អាត និងវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ហេីយសង្ឃឹមថា ឯកអគ្គរាជទូត ថ្មី នឹបន្តបំពេញការងារនេះ យ៉ាងល្អប្រសើរ ជាមួយ ភាគី កម្ពុជា ។