ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួប ឯកអគ្គរាជទូតជប៉ុន ទេីបតែងតាំងថ្មី ប្រចាំកម្ពុជា

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួប ឯកអគ្គរាជទូតជប៉ុន ទេីបតែងតាំងថ្មី ប្រចាំកម្ពុជា

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួប ឯកអគ្គរាជទូតជប៉ុន ទេីបតែងតាំងថ្មី ប្រចាំកម្ពុជា

នៅព្រឹកថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០២៣ ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួប ឯកឧត្ដម UENO ATSUSHI ឯកអគ្គ រាជទូតជប៉ុន ទេីបតែងតាំងថ្មី ប្រចាំកម្ពុជា ដេីម្បី សម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង ។

ក្នុងជំនួបនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានសម្តែង ការស្វាគមន៍ និងចាត់ទុកបេសកកម្មកការទូតរបស់ឯកឧត្តម UENO ATSUSHI នៅកម្ពុជា នឹងពង្រឹងបានថែមទៀតនូវទំនាក់ទំនងនិងកិច្ចហប្រតិបត្តិការ លេីគ្រប់វិស័យ ។ ទាក់ទង នឹងវិស័យទឹកស្អាត ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានថ្លែង អំណរគុណដល់រាជរដ្ឋាភិបាលជប៉ុន ដែលបានដេីរតួយ៉ាងសំខាន់ លេីវិស័យនេះធ្វេីឲ្យកម្ពុជា ពង្រីកបានវិសាលភាពផ្គត់ផ្គង់កាន់តែធំទូលាយ ហេីយ ប្រជាជនកម្ពុជា ពេលបានទឹកស្អាតប្រេីប្រាស់ តែងនឹកដល់ម្ចាស់ជំនួយជប៉ុនជានិច្ច ។

ឯកឧត្តមUENO ATSUSHI ឯកអគ្គរាជទូត ជប៉ុន ទេីបតែងតាំងថ្មី ប្រចាំកម្ពុជា បានបង្ហាញ នូវ ទឹកចិត្តរីករាយចំពោះការបំពេញបេសកកម្មកាទូតនៅទីនេះនិងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រេីន លេីគ្រប់វិស័យរបស់កម្ពុជា ។ ក្នុងនោះក៏បានចាប់អារម្មណ៍ពីភាពសម្បូរណ៍បែបនៃវប្បធម៌ រុងរឿង និងភាពរាក់ទាក់ រីករាយរបស់ប្រជាជនកម្ពុជាផងដែរ ។

ទាក់ទង និងវិស័យទឹកស្អាត ដែលមានទំនាក់ទំនង យ៉ាងល្អប្រសើរ នឹងគ្នានោះ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ និងបានលេីកឡេីង ពីវឌ្ឃនភាពការងារអនុវត្តកន្លងមក និងការងារ ដែលកំពុងបន្តអនុវត្ត និងអនុវត្តរួមគ្នាទៅថ្ងៃមុខ ដូចជា៖ការគ្រោងការរៀបចំពិធីបញ្ចុះបឋមសិលាកសាងអាងប្រព្រឹត្តិកម្ម ទឹកស្អាត ខេត្តស្វាយរៀង-ត្រៀមសម្ពោធដាក់ឲ្យប្រេីប្រាស់ការពង្រីកប្រព័ន្ធផ្គង់ផ្គង់ទឹកស្អាត ខេត្ត សៀមរាប កំពង់ធំ ក្រុងតាខ្មៅ ព្រមទាំងគម្រោង ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និរោធន៍ ជំហានទី៣ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជាដេីម ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម ឯកអគ្គរាជទូត ជប៉ុន ប្រចាំ កម្ពុជាបានអបអរសាទរ និងខិតខំជួយ សម្របសម្រួលតាមការស្នេីសុំរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ឲ្យក្រុមហ៊ុនអេឡិចត្រូនិកជប៉ុន នៅកម្ពុជាមកដាក់តាំងបង្ហាញ ផលិតផល បច្ចេកវិទ្យារបស់ខ្លួន នៅក្នុង ពិព័រណ៍ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជា-អន្តរជាតិ ដែលកម្ពុជានឹងរៀបចំទិវាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រចាំឆ្នាំលេីកទី១ឆ្នាំ ២០២៣ របស់ ខ្លួន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២៣ នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍កោះពេជ្រ នាពេលខាងមុខ ។