ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ជួបលោកជំទាវ​ប្រធានធនាគារ​ ADB ប្រចាំកម្ពុជា​ទេីបតែងតាំងថ្មី

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ជួបលោកជំទាវ​ប្រធានធនាគារ​ ADB ប្រចាំកម្ពុជា​ទេីបតែងតាំងថ្មី

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ជួបលោកជំទាវ​ប្រធានធនាគារ​ ADB ប្រចាំកម្ពុជា​ទេីបតែងតាំងថ្មី

ក្នុងជំនួបពិភាក្សាការងាររវាង​ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ជាមួយ​លោក​ជំទាវ​ Jyotsana Varma ប្រធានធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​កម្ពុជា​ (ADB)ដែល​ទេីបតែងតាំងថ្មី​ នៅរសៀលថ្ងៃទី​ ០៧​ ខែ​កញ្ញា​ ឆ្នាំ​២០២២​នៅទីស្តីការក្រសួង ​ដៃគូសន្ទនា​បានផ្តោតការយកចិត្តទុកដាក់អំពីវឌ្ឍនភាពគម្រោងក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍអាសុី​(ADB)​ លេីការ​អភិវឌ្ឍន៍វិស័យ​ទឹកស្អាត​នៅកម្ពុជា ដែលក្រសួងទទួល​បន្ទុកអនុវត្ត​ រួមនឹងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម​ទៀត​ក្នុង​គោលដៅអភិវឌ្ឍវិស័យទឹកស្អាតសម្រាប់ទាំងអស់គ្នា​ ។

នាឱកាសនោះ​ផងដែរ​ ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានសម្តែងការស្វាគមន៍​និងថ្លែងអំណរ​គុណចំពោះធនាគារ​ADB ដែលកន្លងមក​និងដល់បច្ចុប្បន្ន​ បានដេីរតួរយ៉ាងសំខាន់​ ក្នុងការចូល​រួមចំណែកក្នុងការអភិវឌ្ឍន៍នៅកម្ពុជា​ ចាប់តាំងពី​ដំណាក់កាលកម្ពុជាចាប់ផ្តេីម​ដំណេីរការកសាងប្រទេសឡេីងវិញ​ ។ ដោយឡែកជាមួយក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ADB បានផ្តល់គម្រោងហិរញ្ញប្បទានជាច្រេីនក្នុងការអភិវឌ្ឍន៍វិស័យទឹកស្អាត​ និងអនាម័យខេត្ត​ នៅកម្ពុជា​ចាប់តាំងពី​ឆ្នាំ​ ២០១៤​មក​ទៅលេីខេត្តគោលដៅជាច្រេីនរួមមាន៖ខេត្ត​ស្វាយរៀង​ កំពង់ចាម​ កំពង់ធំ​ ពោធិ៍សាត់​ កំពត​ សៀមរាប​ ព្រះសីហនុ​ និងខេត្តស្ទឹងត្រែងជាដេីម​ ដូចជា៖គម្រោង​ផ្គត់ផ្គង់​និងកែល្អប្រព័ន្ធផលិតកម្មទឹកស្អាត​ទីប្រជុំជន​-ពង្រីក​ណ្តាញទឹកស្អាត​នៅបណ្តារដ្ឋាករទឹកសាធារ​ណៈ​ និងរដ្ឋាករទឹកស្វយ័ត-និងសាងសង់ប្រព័ន្ធប្រព្រឹត្តិកម្ម​និងប្រព័ន្ធចែកចាយថ្មី​ ។ ក្នុងនោះជាសំខាន់បានអនុវត្តនៅខេត្តស្ទឹងត្រែង​ ដេីម្បីឲ្យមានលទ្ធភាពពង្រីកវិសាលភាពការផ្គត់្គង់ទឹកឲ្យកាន់តែទូលំទូលាយ​និងមានគុណភាព​ ពីព្រោះ​កន្លងមក​ខេត្តនេះ​ បានប្រេី​បណ្តាញទឹកចាស់ដែលសល់ពីជំនាន់បារាំងប្រមាណ​១០០ឆ្នាំ​មកហេីយ​ ។ ទន្ទឹម​នឹង​នេះ​ ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ក៏បានជម្រាបជូនពីការងារកែ​ទម្រង់របស់ក្រសួងមួយចំនួនកន្លងមក​ និងផែនការអភិវឌ្ឃទៅថ្ងៃខាងមុខលេីវិស័យទឹកស្អាតផងដែរ​ ។ ឯកឧត្តម​ បានស្នេីឲ្យADB ពង្រឹង​កិច្ចសហប្រតិបត្តិការ​បន្ថែមលេីកិច្ចការមួយចំនួន ដូចជា៖-ការបណ្តុះ​បណ្តាល​ធនធានមនុស្ស​-ជួយគាំទ្រ​ការងារផលិតទឹកដេីម្បីលក់ដុំ-ការសាងសង់អាងប្រព្រឹត្តិកម្មខ្នាតតូចសម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋរស់នៅតំបន់ជនបទ​ឬតំបន់ឆ្ងាយខ្វះប្រភពទឹក-ការផ្តល់កម្ចីវិនិយោគឯកជនសម្រាប់ការត​បណ្តា​ញ​ទឹក​ស្អាត​ពីប្រភពទឹកខេត្តកំពត​ មកទីរួមស្រុកមួយចំនួននៅខេត្តព្រះសីហនុ​ ដែលជាខេត្តត្រូវបានចាត់ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង-ការ​បំពាក់​Sensor ដេីម្បីតាមដានសម្ពាធទឹក​និងគុណភាពទឹកជាដេីម​ ។

លោកជំទាវJyotsana Varma ប្រធានធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​កម្ពុជា​ (ADB)ដែល​ទេីបតែងតាំងថ្មី​ បានសម្តែងនូវទឹកចិត្តរីករាយចំពោះការបំពេញបេសកកម្មការងារនៅកម្ពុជា​ និងវាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​សម្រេចបានក្រោមគម្រោងកិច្ចសហប្រប្បត្តិការវាងក្រសួង​ និងADB ។ ជារួម​ឃេីញ​ថាការងារមានកិច្ចសហការល្អ​ ឈរលេីស្មារតីទទួលខុសត្រូវខ្ពស់​និងសម្រេចលទ្ធផលតាមការរំពឹងទុក​ ។ លោកជំទាវ​បានបង្ហាញជំហរគាំទ្រ​ និងពង្រឹង​កិច្ចសហប្រតបត្តិការបន្ថែមទៀត​ដេីម្បីជម្រុញឲ្យវិស័យទឹកស្អាតនៅកម្ពុជា​សម្រេចបានតាមគោលដៅ​របស់ខ្លួន​។ ក្នុងនោះលោកជំទាវបានមេីលឃេីញពីការខិតខំរបស់កម្ពុជា​ ជាពិេសសក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល​ ដឹកនាំដោយ​ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានខិតខំខ្លាំក្លាលេីវិស័យទឹកស្អាតនេះ​ បេីប្រៀបធៀបនឹងប្រទេសជិតខាងកម្ពុជាផលិតទឹកប្រកបដោយគុណភាព​ និងមានតម្លៃថោក​ជាងគេ​ ព្រមទាំងមានតម្លៃអនុគ្រោះដល់គ្រួសារក្រីក្រ​ និងបងប្អូនកម្មករ-កម្មការិនី​រោងចក្រទៀតផង​ ។ លេីសពីនេះទៀត​ ក្រសួង​បានសម្រេចកែប្រែការផ្តល់អជ្ញាប័ណ្ណទឹកស្អាតពីរយៈពេល បីឆ្នាំម្តង​ រហូត​ដល់​២០ឆ្នាំ​ម្តង​ ដែល​ជាការផ្តល់លំនឹងដ៏ប្រសេីរស​ម្រាប់​ប្រតិបត្តិករទឹកស្អាតឯកជនលេីការងារ​វិនិយោគរបស់ខ្លួន​ ។