ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួបប្រតិភូពាណិជ្ចកម្ម និងវិនិយោគជប៉ុន

ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួបប្រតិភូពាណិជ្ចកម្ម និងវិនិយោគជប៉ុន

ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ជួបប្រតិភូពាណិជ្ចកម្ម និងវិនិយោគជប៉ុន

រសៀល ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២២ ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រ ដ្ឋមន្រ្តី ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួប ពិភាក្សា ការងារជាមួយប្រតិភូពាណិជ្ចកម្ម និងវិនិយោគជប៉ុន ដឹកនាំដោយឯកឧត្ដម TAKAHASHI Fumiaki ប្រធានសមាគម ជប៉ុន -កម្ពុជា និងជាអតីត ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជានៅទីស្តីការក្រសួង។

គោលបំណងនៃជំនួបពិភាក្សា គឺដេីម្បីស្វែងយល់ពីស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម និងឱកាសវិនិយោគនៅកម្ពុជា។

ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានសម្តែងនូវការស្វាគមន៍ និងបញ្ជាក់ថា ប្រតិភូទាំងអស់នឹងកាន់តែស្វែងយល់ថែមទៀតពីសភាពការណ៌ពិតរបស់កម្ពុជា បន្ទាប់ពី បានស្វែងយល់រួចមកហេីយ ឱកាស ពេលដែលសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជេីញទៅទស្សនៈកិច្ចនៅប្រទេសជប៉ុននាពេលកន្លងទៅហេីយមុនជំនួបនេះប្រតិភូក៏បានជួបជាមួយថ្នាក់ដឹកនាំស្ថាប័នមួយចំនួនផងដែរ ។ នាឱកាសនេះជាជំនួបដ៏ល្អបំផុត និងស្របពេលកម្ពុជាបានបេីកដំណេីរការសេដ្ឋកិច្ច សង្គមជាប្រក្រតី រួចមកហេីយ ហេីយថ្ងៃនេះទៀតសោត ជាថ្ងៃដែលសម្តេចតេជោនាយករដ្ឋមន្ត្រីប្រកាសឲ្យប្រជាពលរដ្ឋទូទាំងប្រទេសរួចផុតពីកាតព្វកិច្ចពាក់ម៉ាស់នៅទីសាធារណៈលេីកលែងតែទីតាំងបិទជិត។ ដូច្នេះឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតរីករាយរង់ចាំឆ្លេីយសំណួរ និងពង្រឹង កិច្ចសហប្រតិបត្តិការបន្ថែម និងថ្លែងអំណរគុណ ដល់ឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគម ជប៉ុន -កម្ពុជា និងជាអតីតឯកអគ្គរាជទូត ជប៉ុនប្រចាំកម្ពុជាដែលខិតខំគៀងគរវិនិយោគិនជប៉ុនមកកម្ពុជាជាលេីកទី២ ។

ស្ថិតក្នុង ឱកាសនោះ ឯកឧត្ដម TAKAHASHI Fumiaki ប្រធាន សមាគម តំណាងឲ្យប្រតិភូជប៉ុន បានសម្តែងទឹកចិត្តរីករាយ អបអរ សាទរ ដែលកម្ពុជា មានស្ថានភាពល្អប្រសេីរពីមេរោគឆ្លងកូវីដ-១៩ ។ ការពិតតាមការសន្យាឯកឧត្ដមត្រូវគៀងគរ ដឹកនាំប្រតិភូពាណិជ្ជកម្ម និងវិនិយោគជប៉ុនស្វែងយល់ឱកាស វិនិយោគនៅកម្ពុជារយះពេលមួយឆ្នាំម្តង តែត្រូវបានអាក់ខានបន្ទាប់ពីដឹកនាប្រតិភូលេីកទី១នៅឆ្នាំ២០១៩ ដោយសារវបត្តិកូវីដ-១៩ ។

ជាការចង់ដឹងប្រតិភូចង់បានអនុសាសន៍ណែនាំពីឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត តេីវិស័យអ្វីខ្លះដែលអ្នកវិនិយោគជប៉ុន គួរបណ្តាក់ទុន រកសុី នៅកម្ពុជាក្នុងដំណាក់កាលនេះ ?

ជាការឆ្លេីយតប ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានសង្កត់ធ្ងន់ថា ទីណាដែលមានវិនិយោគទុនជប៉ុន ចង់បណ្តាក់ទុន ទីនោះជាទីតាំងល្អ និងអំណោយផលជាទូទៅ ។ ជាការពិត កម្ពុជា មានលក្ខណៈអំណោយផល៤យ៉ាង សំខាន់ៗ និងពិសេស បំផុត ទី១-កម្ពុជា មានស្ថិរភាព នយោបាយ ទី២-ស្ថិរ ភាព ម៉ាក្រូ សេដ្ឋកិច្ច ទី ៣-ច្បាប់វិនិយោគមាន ការលេីក ទឹកចិត្តច្រេីន និងទី៤ -កម្ពុជា ជាប្រទេសអភិវឌ្ឍតិច តួចទទួលភាពអនុគ្រោះពាណិជ្ជកម្ម ដែលមាន លក្ខណៈអំណោយផលជាខ្លាំងសម្រាប់ជាមជ្ឈម ណ្ឌល ឬជាទីតាំងផលិតដេីម្បីធ្វេីការនាំចេញ ទៅទីផ្សារធំៗជា ប្រទេសអ្នកមាន និងប្រទេសដៃគូដោយរួចពន្ធ រួមទាំងទីផ្សាជប៉ុនផងដែរ ។ ចំពោះវិស័យ ដែលមានការ ពាក់ព័ន្ធ ដែល ឯកឧត្ដម ចង់ទាញអារម្មណ៍ជាអាទិភាព សម្រាប់ការវិនិយោគ គឺវិស័យ អេឡិចត្រូនិច ការ ផលិតគ្រឿងបង្គំយានយន្ត និងប្រភេទអាជីវកម្មបែប សហគ្រាស ធុនតូចនិងមធ្យម (SME) ដែលជាប្រភេទសហគ្រាសដែលមានការម្រេចចិត្តលឿនក្នុងការវិនិយោគ ហេីយជាមេដែកសម្រាប់ទាញឧស្សាហកម្ម ធុនស្រាល និងធ្ងន់បន្តបន្ទាប់ ។ ចំពោះទីតាំង ឯកឧត្ដម កិត្តិសេដ្ឋាបណ្ឌិត បានលេីកទឹកចិត្ត នៅ ខេត្ត ព្រះសីហនុ ដែលរាជរដ្ឋាភិបាល បានកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង និងជាគំរូ ។

ប្រតិភូ ជប៉ុនបានថ្លែងអំណរគុណ និងកាន់តែស្វែងយល់ពីសក្តានុពលរបស់កម្ពុជា ហេីយបានពិភាក្សាសុីជម្រៅជំហានដំបូងទៅលេីឧស្សាហកម្មយានយន្ត ដូចជាការផលិតគ្រឿងបង្គំ ការនាំចូល និងការបណ្តុះប ណ្តាល ជំនាញជួសជុល រួមទាំងពិភាក្សាពីទស្សន វិស័យវិស័យយានយន្តនៅកម្ពុជា នាពេលខាមុខជាដេីម ។

រូបភាពច្រើនទៀត