ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ជួបប្រតិភូសមាគមអ្នកផលិតចំណីអាហារកម្ពុជា

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ជួបប្រតិភូសមាគមអ្នកផលិតចំណីអាហារកម្ពុជា

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ជួបប្រតិភូសមាគមអ្នកផលិតចំណីអាហារកម្ពុជា

នៅព្រឹកថ្ងៃទី​ ១៦​ ខែ​ឧសភា​ ឆ្នាំ​២០២២​ ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ បានទទួលជួប​ពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​សមាគមអ្នកផលិតចំណីអាហារកម្ពុជា​ ដឹកនាំ​ដោយ​ឯកឧត្ដម​ មេវ​ សុខទ្រី​ ជាប្រធានសមាគម​ នៅទីស្តីការក្រសួង​ ។

គោលបំណងនៃជំនួបពិភាក្សា​ គឺដេីម្បី​សម្តែង​ការគួរ​សម​ ពិភាក្សាការងារ​ និងទទួលបានអនុសាសន៍ណែនាំ​ពី​ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ដេីម្បី​ជាពន្លឺសម្រាប់សមាគមអភិវឌ្ឍអាជីវកម្មរបស់ខ្លួនកាន់តែប្រសេីរ​ ចូលរួមក្នុងដង្ហេីមសេដ្ឋកិច្ចកម្ពុជា​ ។

ឯកឧត្ដម​ មេវ​ សុខទ្រី​ ប្រធានសមាគម​អ្នកផលិតចំណីអាហារកម្ពុជា​បានជម្រាបជូនថា៖សមាគម​អ្នក​ផលិត​ចំណីអាហារ​នៅកម្ពុជា​ ផ្តួចផ្តើម​បង្កេីត​ឡេីង​ជាសមាគមពាណិជ្ជកម្មមិនស្វែងរកប្រាក់ចំណេញ​ និងជានីតិបុគ្គល​ពេញលក្ខណៈ​ ស្របតាម​ច្បាប់​ស្តី​ពី​សមាគម​ និងអង្គការមិនមែនរដ្ឋាភិបាល​ ដោយ​ប្រកាស​ក្រសួងមហាផ្ទៃ​លេខៈ២០៧៨​ ប្រ.ក​ ចុះថ្ងៃទី​ ០៦​ ខែ​មេសា​ ឆ្នាំ​២០២០​ ។ បច្ចុប្បន្ន​សមាគមមានសមាជិកចូលរួមជាង​ ៥០​ មូលដ្ឋាន​អាជីវកម្ម​ ។

ឯកឧត្ដម​ ប្រធាន​សមាគម​ ក៏​បាន​លេីកពីការជួបបញ្ហា​ និងកត្តារាំងស្ទះមួយចំនួន​ ដែលមិនមែនជាបញ្ហារាំងស្ទះ​ ខ្សែ​សង្វាក់​ផលិតកម្ម​នោះ​ទេ​ តែ​បញ្ហា​ និង​កត្តារាំងស្ទះទាំងអស់នោះ​ ជាការអនុវត្តតាមបញ្ញតិកម្ម​ បទដ្ឋាន​គតិយុត្ត​ នីតិវិធី​ ស្តង់ដារ​ បច្ចេកទេស​ និងភាពអនុលោម​ ដោយតម្រូវដោយផ្នែកសាធារណៈ​ ហេីយការងារនេះមានការទាក់ទងនិង​ ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ ដែលខាងសមាគម​ មិនទាន់មានការយល់​ដឹង​គ្រប់ជ្រង់ជ្រោយ​ ដែលត្រូវការ​មានការពិគ្រោះយោបល់​ ការណែនាំ​ និងបណ្តុះបណ្តាល​បន្ថែម​ ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បាន​សម្តែង​ការស្វាគមន៍​ និងអបអរសាទរ​ចំពោះការ​បង្កេីតសមាគម​អ្នកផលិតចំណីអាហារនេះឡេីង​ ពីព្រោះ​ជាវិស័យដ៏សំខាន់ទាក់ទងនិងជីវភាពប្រចាំថ្ងៃ​ និងវិស័យ​ខ្លះ​បានចូលរួមក្នុងស្តុកយុទ្ធសាស្ត្រចំណីអាហាររបស់ប្រទេសផងដែរ​ ។ ដូចជា​ ទឹកត្រី​ ទឹកសុីអុីវ​ និងចំណីក្រៀមជាដេីម​ ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ បានបញ្ជាក់​ថា​៖តាមការសម្រង់ស្ថិតិសហគ្រាស​ មីក្រូ​ ធនតូចនិងមធ្យម​ នៅកម្ពុជា​ មានប្រមាណជាង​ ៥​សែនមូលដ្ឋាន​ ក្នុងនោះផ្នែកផលិតចំណីអាហារ​ មានរាប់មុឺនមូលដ្ឋានផងដែរ​ ។ ក៏ប៉ុន្តែ​ការចុះបញ្ញីទទួលស្គាល់តាមច្បាប់ទេីបបានជាង​២មុឺន​មូលដ្ឋានអាជីវកម្មប៉ុណ្ណោះ​ ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្រ្តី​ បានស្នេីឲ្យសមាគមជួយគៀងគរឲ្យបានសមាជិកច្រេីនថែមទៀត​ ជាមួយ​នឹងការមកចុះបញ្ជីទទួលស្គាល់តាមច្បាប់​ ពីព្រោះ​បច្ចុប្បន្ន​ត្រូវ​បានធ្វេីតាមប្រព័ន្ធអនឡាញ​ ដែលមានភាពងាយស្រួលជាងមុនច្រេីនណាស់ ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានលេីកឡេីងពីផលប្រយោជន៍នៃការចូលជាសមាជិក​សមាគម​ គឺក្រៅពីងាយស្រួលលេីការងារីគ្រប់គ្រង​ គឺយេីងបានចែករំលែកនូវព័ត៌មាន​ទីផ្សារ​ ការងារ​បណ្តុះបណ្តាល​ ហេីយសមាគមមានសិទ្ធអំណាចតវាជាសមូហភាព​ សម្រាប់ផលប្រយោជន៍ក្រុមរបស់ខ្លួន​ ជាមួយរដ្ឋាភិបាលផងដែរ​ ។ ជាមួយ​គ្នានេះ​ ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ ក៏បានលេីកឡេីង​ថាប្រជាពលរដ្ឋយេីង​នៅមានខ្វះខាតការយល់ដឹងនៃការផលិតចំណីអាហារ​ ឲ្យស្របតាម​ស្តង់ដារ​ អនាម័យ​ រួមទាំងអ្នក​ប្រេីប្រាស់គឺការយល់ដឹងក៏នៅមានកំរិត​ ពីសុវត្ថិភាពចំណីអាហារផងដែរ។ ពីព្រោះ​ផលិត​ផល​ខ្លះ​ពេលហូបរាល់ថ្ងៃទៅ​ នឹងធ្វើ​ឲ្យប៉ះពាល់សុខភាពសាធារ​ណៈ​ ទាំងរយៈពេលខ្លី​ និងរយៈពេលវែង​ ។ ដូច្នេះ​ការងារ​បណ្តុះបណ្តាលស្វែងយល់​ ពីស្តង់ដារ​អនាម័យ​ ការវេចខ្ចប់​ ការស្តុកទុក​ ជាការចាំបាច់​ ត្រូវ​ប្រតិបត្តិ​ឲ្យបានខ្ជាប់ខ្ជួន​ ដេីម្បីរក្សាទីផ្សារផលិតផលរបស់យេីង​បានយូរអង្វែង​ និងមានលទ្ធភាព​អាចប្រកួតប្រជែង​សម្រាប់ការនាំចេញទៀតផង​ ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​បានបញ្ជាក់​ថា​ ក្រសួងនឹងមានមេរៀន​ជាច្រេីនសម្រាប់បណ្តុះ​បណ្តាលលេីការងារខាងលេីនេះ​ ដែលអគ្គនាយកដ្ឋានជំនាញនឹងចែករំលែក​បាននាពេលខាងមុខ​ ។

ទាក់ទង​នឹង​ការបញ្ចូលជាតិដែកក្នុងទឹកត្រី​ ឯកឧត្ដម​នៅតែបង្ខំឲ្យសិប្បកម្មទាំងអស់ត្រូវអនុវត្តឲ្យគ្រប់ស្តង់ដារ​ និងអំពាវនាវឲ្យអ្នកប្រេីប្រាស់រកប្រភេទទឹកត្រីនេះមកទទួលទាន​ ។ ទោះបីទឹកត្រីមានជាតិដែកនេះ​ មេីលទៅមិនថ្លា​ ល្អក់និងរាងថ្លៃជាងគ្នាបន្តិច​ តែវាល្អសម្រាប់សុខភាពយេីង​ ជាពិសេសសម្រាប់កុមារ​ ព្រោះជាអាហារូបត្ថម្ភ​ ។ ចំពោះការ​ផលិតទឹកមាត់ត្រចៀកកាំ​ យេីងក៏នឹងរៀបចំកំណត់ស្តង់ដារមួយច្បាស់លាស់ផងដែរ​ នាពេលខាងមុខឆាប់ៗនេះ​ ។

រូបភាពច្រើនទៀត