ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធចុះពិនិត្យនិងណែនាំផ្ទាល់បញ្ហាទំនប់ស្ទាក់ទឹកទី២ ខេត្តព្រះសីហនុ ត្រូវបានទឹកហូរច្រោះដាច់
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធចុះពិនិត្យនិងណែនាំផ្ទាល់បញ្ហាទំនប់ស្ទាក់ទឹកទី២ ខេត្តព្រះសីហនុ ត្រូវបានទឹកហូរច្រោះដាច់
ដោយសារទំនប់ស្ទាក់ទឹកទី២ របស់ក្រុមហ៊ុន អាន កូ វ៉ធើរ សឹបផ្លាយ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានទឹកហូរច្រោះដាច់ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ ១៧:០0 នាទីល្ងាច, នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដឹកនាំប្រតិភូក្រសួង រួមជាមួយអជ្ញាធរខេត្ត តំណាងដោយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ចុះពិនិត្យស្ថានភាពផ្ទាល់ និងពិភាក្សាជាមួយរដ្ឋបាលខេត្ត និងមន្ទីរ/អង្គភាពជំនាញពាក់ព័ន្ធ ដើម្បីផ្តល់នូវវិធានការដោះស្រាយជូនក្រុមការងារដែលពាក់ព័ន្ធយកទៅអនុវត្ត ដើម្បីគ្រប់គ្រង និងស្តារស្ថានភាពផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ ឱ្យបានត្រឡប់មកប្រក្រតីភាពឡើងវិញឱ្យបានឆាប់បំផុត។ ក្នុងនោះ
ក្នុងនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី បានគាំទ្រដល់វិធានការរបស់ក្រុមការងារដែលបានដាក់ចេញ និងបានណែនាំបន្ថែមឱ្យក្រុមហ៊ុន អាន កូ វ៉ធើរ សឹបផ្លាយ ត្រូវខិតខំប្រមូលកំលាំងសរុប និងមធ្យោបាយសរុបដើម្បីអនុវត្តសកម្មភាពការងារដែលបានដាក់ចេញ មួយចំនួនដូចខាងក្រោម ដើម្បីអាចផ្គត់ផ្គង់ទឹកស្អាតជូនដល់ប្រជាពលរដ្ឋឱ្យបានគ្រប់គ្រាន់ឡើងវិញ៖
- ត្រូវធ្វើការជួសជុលខ្នងទំនប់ទី៣ ឱ្យបានលឿនបំផុត
- ធ្វើការជួសជុល និងបិទភ្ជិតទំនប់ទី២ ឡើងវិញអោយបានទាន់ពេលវេលា- ត្រូវធ្វើការតម្លើងស្ថានីយបូមទឹកឆៅបណ្តោះអាសន្នថ្មី និងប្រព័ន្ធអគ្គិសនី ឱ្យបានឆាប់ ដើម្បីអាចដំណើរការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតទី៣ សម្រាប់ផ្គត់ផ្គង់ទឹកស្អាតឱ្យបានតាមតម្រូវការប្រើប្រាស់- ធ្វើការជួសជុសស្ថានីយបូមទឹកឆៅ និងប្រព័ន្ធអគ្គិសនីដែលបានខូចឡើងវិញ-រៀបចំស្ថានីយបូមទឹកឆៅ ដោយយកទឹកពីទំនប់ទី១ (សម្រាប់ត្រៀមបំរុង ដើម្បីធានានិរន្តរភាពនៃការផ្គត់ផ្គង់ទឹក)- និងត្រូវរៀបចំវិធានការការពារទំនប់ ដោយសាងសង់ជាទំនប់បង្ហៀរ ដេីម្បីធានាសុវត្ថិភាព និងភាពរឹងមាំរបស់ទំនប់តទៅមុខទៀត ។