​ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ អញ្ជេីញ​ជាអធិបតី​បេីកកិច្ចប្រជុំ​លេីកទី​២​ក្រុមប្រឹក្សា​ជាតិ​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍

​ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ អញ្ជេីញ​ជាអធិបតី​បេីកកិច្ចប្រជុំ​លេីកទី​២​ក្រុមប្រឹក្សា​ជាតិ​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ អញ្ជេីញ​ជាអធិបតី​បេីកកិច្ចប្រជុំ​លេីកទី​២​ក្រុមប្រឹក្សា​ជាតិ​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ព្រឹក​ថ្ងៃ​ទី​ ១២​ ខែ​មករា​ឆ្នាំ​២០២២​ បានអញ្ជេីញ​​ជាអធិបតី​បេីកកិច្ចប្រជុំ​លេីកទី​២ក្រុមប្រឹក្សា​ជាតិ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​និងនវានុវត្តន៍​ (ក.ជ.វ.​ប.ន)នៅទីស្តីការក្រសួង​ តាមប្រព័ន្ធ​អនឡាញ​ ។

មានប្រសាសន៍​បេីកកិច្ចប្រជុំ​ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានវាយតម្លៃខ្ពស់​និង​កោតសរសើរ​ ចំពោះការចូលរួម​និងសមិទ្ធផល​សម្រេច​បាន​របស់​ក្រុមប្រឹក្សា​ ក.ជ.វ.​ប.ន​ នាពេលកន្លងមក​ ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ បានបញ្ជាក់​ថា​ នេះជាលើក​ទី២ ហើយដែលកិច្ចប្រជុំ ក.ជ.វ.ប.ន. ត្រូវបានរៀបចំឡើង បន្ទាប់ពីកិច្ចប្រជុំលើកទី១ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ​ ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​បានបន្ត​ថា​ បន្ទាប់ពីរាជរដ្ឋាភិ​បាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត​ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសរបស់ ក.ជ.វ.ប.ន. បានចាប់យក​វិស័យ វ.ប.ន. ជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់បង្កលក្ខណៈឱ្យប្រទេសកម្ពុជាឈានទៅសម្រេចបាន​នូវចក្ខុវិស័យប្រកបដោយមហិច្ឆតារបស់ខ្លួនក្នុងការប្រែ​ក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០​ ។ ក្នុងនោះគោលនយោបាយជាតិស្តីពី វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ (វ.ប.ន.)​ឆ្នាំ២០២០-២០៣០ត្រូវបានដាក់ឱ្យអនុវត្តនិងផែនទីបង្ហាញផ្លូវ វ.ប.ន. កម្ពុជា ២០៣០​ ត្រូវបានសម្រេចអនុម័តដោយ ក.ជ.វ.ប.ន.នៅក្នុងកិច្ចប្រជុំលើកទី១ ។ គួររម្លឹកផងដែរថា ផែនទីបង្ហាញផ្លូវ វ.ប.ន. កម្ពុជា ២០៣០ មានសសរស្តម្ភចំនួន៥ ដែលរួមមាន៖ ១-អភិបាលកិច្ច, ២-ការអបរំ, ៣-ការស្រាវជ្រាវ និងអភិវឌ្ឍន៍, ៤-កិច្ចសហការ, និង ៥-ប្រព័ន្ធអេកូឡូស៊ី។ ផែនទីបង្ហាញផ្លូវនេះ គឺជាត្រីវិស័យដ៏ចាំបាច់សម្រាប់ក្រសួង-ស្ថាប័នពាក់ព័ន្ធក្នុងការអនុវត្តភារកិច្ចរបស់ខ្លួនក្រោមកិច្ចសម្រសម្រួលរបស់ ក.ជ.វ.ប.ន. ដែលផែនការអនុវត្តត្រូវបានដាក់បញ្ចូលក្នុងរបៀបវារៈទី៥​ នៃកិច្ចប្រជុំក្នុងថ្ងៃនេះ។

បន្ថែមលើនេះទៅទៀតនោះ សមិទ្ធផលថ្មីៗក្នុងវិស័យ វ.ប.ន. បាននិងកំពុងដើរតួនាទីជាស្នូលដល់វឌ្ឍនភាព វ.ប.ន. កម្ពុជាដែលរួមមាន៖ របៀបវារៈស្រាវជ្រាវជាតិ, កម្មវីធី​ GO-SPIN​ (Global Observatory of Science, Technology and Innovation Policy Instruments ), ក្របខណ្ឌគោល​នយោ​បាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-​២០៣៥, ផែនទីបង្ហាញផ្លូវ បច្ចេកវិទ្យាអបរំ និងបច្ចេកវិទ្យាសុខាភិបាល និងបច្ចេកវិទ្យាកសិកម្ម។

បន្ថែមលើកិច្ចការដែលមានក្នុងរបៀបវារៈនៃកិច្ចប្រជុំ, ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​បានទាញចំណាប់អារម្មណ៍មកលើទស្សនៈវិស័យក្នុងការដឹកនាំសម្របសម្រួលក្នុងវិស័យ វ.ប.ន.កម្ពុជាលើ​កិច្ចការមួយចំនួនផ្សេងទៀតសម្រាប់ជំរុញការអភិវឌ្ឍប្រព័ន្ធអេកូនវានុវត្តជាតិស្របតាគោលនយោបាយ​ ជាតិស្តីពី វ.ប.ន. ឆ្នាំ២០២០-២០៣០ និងការចង្អុល​បង្ហាញរបស់ផែនទីបង្ហាញផ្លូវ វ.ប.ន. កម្ពុជា ២០៣០។ គំនិតផ្តួចផ្តើមទាំងនោះរួមមាន ៖ ការរៀបចំបង្កើតបណ្ឌិត្យសភាវិទ្យាសាស្ត្រ, ការរៀបចំគោលនយោ​បាយនវានុវត្តន៍ឧស្សាហកម្មកម្ពុជា, ការអង្កេតថ្នាក់ជាតិស្តីពី វ.ប.ន., ការរៀបចំបង្កើតសួន វ.ប.ន.​ , ការពង្រឹងនិងលើកតម្កើងកម្មវិធី STEM (Science Technology Engineering Mathematics)ក្នុងចំណោមយុវជន, និងការទាក់ទាញបុគ្គលដែលមាន ទេព្យកោសល្យពីបរទេស (Talent Grant In) ជាដើម។

ជាទីបញ្ចប់, ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​ ទេសរដ្ឋមន្រ្តី​បានបង្ហាញនូវក្តីសង្ឈឹមដ៏មុតមាំចំពោះការបង្កើនកិច្ចសហការក្នុងវិស័យ វ.ប.ន. និងការពង្រឹងសាម្គីភាពអនុវត្តការងារដើម្បីប្រយោជន៍ជាតិជារួម​ និងលើកទឹកចិត្តឱ្យមានការចូលរួមផ្តល់ទស្សនទាននានាក្នុងកិច្ចប្រជុំនេះ ដើម្បីជាធាតុចូលសម្រាប់កិច្ចអភិវឌ្ឍន៍វិស័យ វ.ប.ន. កម្ពុជា។

រូបភាពច្រើនទៀត