ឯកឧត្តម ហែម វណ្ណឌី ជំរុញការពង្រីកកិច្ចសហប្រតិបត្តិជាមួយឥណ្ឌាលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានទទួលជួបលោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងបានពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (STI) សំដៅពន្លឿនការអភិវឌ្ឍឧស្សាហកម្ម និងសហគ្រាសធុនតូច និងមធ្យម។

នៅក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌាចំពោះកិច្ចសហប្រតិបត្តិការជាមួយក្រសួងនាពេលកន្លងមក និងបានជម្រាបជូនអំពីរបៀបវារៈការងារជាអាទិភាពរបស់ក្រសួងក្នុង​អាណត្តិទី៧​នេះ។ ភាគីទាំងពីរបានបង្ហាញការប្តេជ្ញាចិត្តក្នុងការស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម បង្កើនភាពប្រកួតប្រជែងរបស់ឧស្សាហកម្មក្នុងស្រុក និងជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។