ក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ រៀបចំពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២០​ និងលេីកទិសដៅការងារឆ្នាំ២០២១​ តាមប្រព័ន្ធ​ Online (Zoom Cloud Meeting)

-----------------------------
ដោយទទួលបាននូវការអនុញ្ញាតពីរាជរដ្ឋាភិបាល​ និងការសម្រេចរបស់​ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​ រដ្ឋ​មន្ត្រី​ក្រសួង​ ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ បានរៀបចំ​ពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២០​ និងលេីកទិសដៅការងារឆ្នាំ២០២១​ តាមប្រព័ន្ធ​ Online (Zoom Cloud Meeting) រយៈពេល​ពេល០២​ថ្ងៃ​កន្លះ​ គឺចាប់ពីព្រឹកថ្ងៃទី២២​-២៤​ ខែមីនា​ ឆ្នាំ២០២១​ ពីទីតាំងរៀងៗខ្លួន​ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ​ និងមន្ត្រី​ចាប់ពីថ្នាក់ប្រធានការិយាល័យ​ ដល់អគ្គនាយក​ ទីប្រឹក្សា​ក្រសួង​ តំណាងរដ្ឋាករទឹក​ស្វយ័ត​ រួមទាំងតំណាងមន្ទីរជុំវិញ២៥​ ខេត្ត​ រាជធានី​ និងតំណាងរដ្ឋាករទឹកតាមបណ្តាខេត្តផងដែរ​ ។
ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​ រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​និងនវានុវត្តន៍​ ដែលបានអញ្ជេីញជាអធិបតីក្នុងអង្គសន្និបាត​ខាងលេី បានអញ្ជេីញ​មានប្រសាសន៍​បេីកអង្គសន្និបាត​ ដែលមានសន្ទរកថាទាំងស្រុងដូចខាងក្រោម៖